Thursday, December 1, 2016

អំពីមន្តអាគមគាថា យ័ន្តកថា

មន្តអាគមគាថា យ័ន្តកថា កើតឡើងអំពីការមិនដឹងនូវសច្ចភាពនៃជីវិត។ រឿងទាំងអស់នេះ បើទោះជាមានប្រសិទ្ធិភាព ក៏ព្រះសម្មាសម្ពុទ្ធទ្រង់ហាមភិក្ខុសង្ឃមិនឲ្យធ្វើដែរ គឺហាមទាំងធ្វើឲ្យគេ ហាមទាំងធ្វើប្រើខ្លួនឯង ព្រោះជាវិជ្ជាមួយដែលបិទបាំងនូវចំណេះដឹងក្នុងរឿងជីវិត ជាវិជ្ជានាំឲ្យមនុស្សជឿខុស ព្រះអង្គទ្រង់ហៅថា តិរច្ឆានវិជ្ជា (វិជ្ជាដែលទទឹងទាស់ ឬខ្ទាស់នឹងច្បាប់ធម្មជាតិ)។Magic Bayon happen to know the truthfulness of life. All these things, even if effective, also Buddha, commanded a monk not to do too forbidding, making them banned both make use themselves because it is a subject covered knowledge in life as a professional lead people to believe wrong him, he called the beast subjects (subjects who resist or clip and laws).
វិជ្ជាដែលគេជឿថាខ្លាំងពូកែ មិនមែនសុទ្ធតែមិនស័ក្តសិទ្ធិនោះទេ ប៉ុន្តែពីបុរាណកាលមក អ្នករៀនវិជ្ជាទាំងនោះ ត្រូវតែមានត្រណមតឹងរឹងទើបអាចរក្សាមន្តានុភាពបាន។ ម្យ៉ាងទៀត គ្រូពីបុរាណ មុននឹងបង្រៀន ឬផ្ទេរវិជ្ជាទាំងនោះដល់សិស្ស ពួកគាត់តែងតែពិសោធទឹកចិត្តសិស្ស ថាតើសិស្សនោះអួតក្អេងក្អាង ឬល្មោភលោភលន់ដែរឬទេ។ ត្រណមដែលអ្នករៀនរបៀនទាំងនោះត្រូវតមមានដូចជា :
-មិនឲ្យយកវិជ្ជាទាំងនោះទៅរកស៊ី គឺទុកគ្រាន់តែការពារខ្លួន ឬទុកគ្រាន់តែសង្គ្រោះអ្នកដទៃ ដោយមិនឲ្យទាមទារសុគុណ។

-ទ្រនឹប មានត្រឹមតែទៀនប្រាំ ធូបប្រាំ ចេកមួយស្និត ផេះមួយត្រឡោក (អាចមានផ្សេងៗគ្នាខ្លះ ប៉ុន្តែមិនចំណាយច្រើនឡើយ) ទុកសម្រាប់ថ្វាយគ្រូ។

-ហាមអួតអាងថាខ្លួនពូកែ ដោយហោចទៅសូម្បីតែនិយាយថា ខ្លួនចេះនេះចេះនោះក៏មិនបាន អ្នកដទៃអាចដឹងថាពូកែពេលដែលខ្លួនសង្គ្រោះគេប៉ុណ្ណោះ (មិនផ្សាយ ទុកឲ្យគេមករកដោយខ្លួនឯង)។
-មិនប៉ះពាល់ ឬលេងសើចជាមួយមាតុគ្រាម (ស្រី) ។
-មិនឲ្យជេរម្តាយគេជាដើម ។
លោកនេះពិតជាងងឹតខ្លាំងណាស់ ទោះព្រះអាទិត្យ១០រះក្នុងគ្រាតែមួយ ក៏មិនអាចឲ្យសត្វលោកទាំងអស់ភ្លឺស្វាងបានដែរ សូម្បីតែព្រះពុទ្ធ ដែលមានបញ្ញាខ្ពង់ខ្ពស់ស្ទង់មិនដល់ ក៏មិនអាចពន្យល់សត្វលោកឲ្យយល់អស់បាន ល្មមតែព្រះអង្គឈប់ចង់នៅក្នុងលោកនេះទៀតមែន។
គ្រូបោកនៅស្រុកខ្មែរ បើមើលតាមបច្ចេកទេសនៃការបោក គឺអន់ខ្លាំងណាស់ ឃើញថាជាការបោកនៅលើគោកៗ ប៉ុន្តែមនុស្សជឿច្រើនជាងអ្នកនិយាយការពិតឆ្ងាយណាស់ ។
តាមវត្តព្រះពុទ្ធសាសនាមួយចំនួន ក៏ជាអ្នកចូលរួមធ្វើឲ្យប្រជាជនកាន់តែល្ងង់ទៅ ឆោតទៅៗ ដែលជាហេតុឲ្យគ្រូខូចបោកពុទ្ធបរិស័ទបានយ៉ាងងាយ ព្រោះប្រើតែវិធីសាស្ត្រ ដែលធ្វើឲ្យបរិស័ទរេចរឹលបញ្ញាអស់ ដូចជាស្រោចទឹក រំដោះគ្រោះ សូត្រជ័យ ក្រុងពាលី បរចង្រៃជាដើម។ សូមគិតឡើងវិញទៅមើល តើវិធីទាំងអស់នេះបានផ្តល់អ្វីដល់បរិស័ទ? តើពាក្យថា កម្ម ផល នៅឯណា? ខ្ញុំសូមនិយាយឲ្យលំបាកស្តាប់បន្តិចទៅចុះថា ពិធីទាំងអស់នេះ គឺប្រឆាំងព្រះពុទ្ធចំតួតែម្តង។ សូម្បីតែធម៌សូត្រមន្ត អ្នកសូត្រដ៏ច្រើន មិនយល់ថា ធម៌ដែលខ្លួនកំពុងសូត្រ មានន័យដូចម្តេចផង តើឲ្យអ្នកស្តាប់យល់ម្តេចនឹងកើត? ដូចជាធម៌ជយន្តោ ដែលគេនិយមចូលចិត្ត ព្រះពុទ្ធទ្រង់ចង់ប្រាប់ថា មង្គល សិរីសួស្តី កើតចេញពីកាយសុចរិត វចីសុចរិត និងមនោសុចរិត ប៉ុន្តែទាំងអ្នកសូត្រនិងអ្នកស្តាប់ផ្តោតតែទៅលើទឹកមន្តទៅវិញ។
ឲ្យប្រាប់ថា នរណាជាអ្នកបោកខ្លះ ខ្ញុំពិតជាប្រាប់មិនអស់ទេ ព្រោះថាអ្នកបោកនឹងចេញមកបោកជាបន្តបន្ទាប់ទៀត មិនចេះអស់ទេ ឲ្យតែមានមនុស្សឆោត គ្រាន់តែគេប្រើវិធីសាស្ត្រខុសគ្នាបន្តិចៗប៉ុណ្ណោះ ប៉ុន្តែបំណងមិនសូវខុសគ្នាទេ គឺរកស៊ី។
បោកបាន ចេះតែបោកទៅ……….. ព្រោះមនុស្សត្រូវបោកមានច្រើនទៀត។
ឆ្នាំងបាយរបស់គ្រូបោក គឺមនុស្សឆោត។

1 comment:

  1. this was informative content and appreciate your blog post thank you for sharing.
    shadow creation

    ReplyDelete